នៅក្នុងសៀវភៅមួយដែលនឹងចេញ ផ្សាយប៉ុន្មានថ្ងៃទៀតខាងមុខនេះ កូនប្រុសច្បងរបស់អតីតអគ្គមគ្គទេសក៍គីម ជុងអ៊ីល ឈ្មោះគីម ជុងណាំ បានអះអាងថា មិនយូរមិនឆាប់របបនៃកូរ៉េខាងជើងនឹងគង់តែរលំ។ គីម ជុងណាំដែលសព្វថ្ងៃរស់នៅក្រៅប្រទេស បាននិយាយលាតត្រដាងពីរបបដ៏ផុយស្រួយនៅព្យុងយ៉ាង ប្រាប់អ្នកកាសែតជប៉ុនម្នាក់។
នេះគឺជាលើកទីមួយហើយ ដែលកូនប្រុសច្បងរបស់លោក គីម ជុងអ៊ីល ឈ្មោះគីម ជុងណាំចេញមុខនិយាយពីស្ថានភាពនៃប្រទេសកូរ៉េខាងជើង។ ចំពោះបុរសរូបនេះដែលត្រូវបានឳពុកច្រានចេញពីរង្វង់អំណាច របបកម្មុយនិស្តព្យុងយ៉ាងនឹងច្បាស់ជាដួលរលំ។ នៅក្នុងសៀវភៅមួយដែលជាលទ្ធផលនៃការសន្ទនារវាងរូបលោកជាមួយអ្នក កាសែតជប៉ុនម្នាក់ លោកគីម ជុងណាំពន្យល់ថា សព្វថ្ងៃរបបកូរ៉េខាងជើងឋិតក្នុងភាពទ័លច្រក «បើគ្មានកំណែទម្រង់ទេ សេដ្ឋកិច្ចនឹងដាច់ខ្យល់ ហើយបើហ៊ានធ្វើកំណែទម្រង់ វិបត្តិនយោបាយនឹងកើតឡើងរួចហើយនឹងបណ្តាលឲ្យអំណាចដួលរលំនៅទី បំផុត»។
គេមិនអាចជឿលោកគីម ជុងណាំ១០០%បានទេ ដ្បិតលោកអាចនិយាយសម្អុយរបបទីក្រុងព្យុងយ៉ាង ដោយហេតុតែច្រណែននឹងប្អូនប្រុសគីម ជុងអ៊ុនដែលបានក្លាយជាអគ្គមគ្គទេសក៍ ក្រោយមរណភាពរបស់លោកគីម ជុងអ៊ីល។ ក៏ប៉ុន្តែ ពាក្យសំដីរបស់លោកគីម ជុងណាំ មានហេតុផលគ្រប់គ្រាន់ អាចជួយបំភ្លឺបានខ្លះៗរបបកុម្មុយនិស្តប្រកបទៅដោយអាថ៌កំបាំងនៅ កូរ៉េខាងជើង។ នៅក្នុងន័យនេះ លោកគីម ជុងណាំបានពន្យល់ថា របបព្យុងយ៉ាងគ្មានស្ថិរភាពល្អទេ ដ្បិតកងទ័ពមានអំណាចខ្លាំងហួសហេតុពេក។
កូនប្រុសច្បងរូបនេះរបស់អតីតអគ្គមគ្គទេសក៍ គីម ជុងអ៊ីលបានគូសបញ្ជាក់បន្ថែមថា តាំងពីទសវត្សរ៍ទី៩០មក ឱពុករបស់លោកបានពង្រឹងអំណាចរបស់កងទ័ពដើម្បីឲ្យកងទ័ពមានលទ្ធភាព ការពាររបបនយោបាយ។ ម្ល៉ោះហើយ យោងទៅតាមលោកគីម ជុងណាំ បើសិនជាអន្តរកាលមិនប្រព្រឹត្តទៅដោយរលូនទេ នោះកងទ័ពនឹងក្រសោបយកអំណាចមកកាន់កាប់។

សព្វថ្ងៃ លោកគីម ជុងណាំដែលជាបងប្រុសឱពុកជាមួយម្តាយទីទៃរបស់លោកគីម ជុងអ៊ុន អគ្គមគ្គទេសក៍បច្ចុប្បន្នរបស់កូរ៉េខាងជើង រស់នៅម៉ាកៅនិងនៅប៉េកាំង ជាមួយប្រពន្ធនិងកូនពីរនាក់។ រីឯសៀវភៅរបស់លោក សរសេរដោយអ្នកសារព័ត៌មានជប៉ុនម្នាក់ មានចំណងជើងថា "ឱពុកខ្ញុំគីម ជុងអ៊ីលនិងរូបខ្ញុំ» នឹងចេញផ្សាយនៅថ្ងៃសុក្រទី២០មករាខាងមុខនេះ៕
0 Comments