«អយោនិសោមនសិការោ» “ ការមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា។” ហេតុការរបស់លោកទាំងមូល តែងតែកើតឡើងប្លែកៗ តាមកាលសម័យ ដែលចេះតែកើតឡើងហើយ មានការប្រែប្រួលទៅជាធម្មតា។ ហេតុការណ៍ទាំងនោះគួរឲ្យមនុស្សអ្នកមានឧបាយល្អអាចកំណត់ចំណាំទុកក្នុងចិត្តបានដោយពិត គឺថាព្រឹត្តិការណ៍ដែលកើតឡើងក្នុងលោកតែងជាទីសប្បាយរបស់មនុស្សអ្នកមានគំនិតល្អ មិនមែនជាទីសប្បាយរបស់មនុស្សល្ងង់ខ្លៅឡើយ។ ការមិនយកចិត្តទុកដាក់ មិនកំណត់ចំណាំទុកក្នុងចិត្តចំពោះហេតុការណ៍គ្រប់យ៉ាង ទាំងផ្លូវលោក ទាំងផ្លូវធម៌ ឈ្មោះថាជាចំណែកនៃសេចក្តីវិនាស ទាំងប្រយោជន៍ខ្លួន និង ប្រយោជន៍អ្នកដទៃ ដោយហេតុតែមិនអាចយកតម្រាប់តាម ឬ ចម្លងកិច្ចការនោះៗមកប្រើបាន។ ពាក្យថា “ ការមិនធ្វើទុកក្នុងចិត្ត” នេះបានដល់ការបណ្តែតបណ្តោយឲ្យធ្លោយគំនិត ក្នុងកិច្ចការសម្រាប់លោកក្តី កិច្ចការក្នុងផ្លូវបុណ្យកុសលក្តី ដូចអបាយមុខ ៤ ប្រការ ជាប្រធាននៃសេចក្តីវិនាសពិតមែន ប៉ុន្តែអ្នកល្ងង់ខ្លៅ ឬអ្នកដែលលោភចិត្តគ្របសង្កត់នោះ មិនបានធ្វើទុកក្នុងចិត្តថា អំពើនោះជាប្រធាននៃសេចក្តីវិនាសដូច្នោះឡើយ ដូចរូបមិនទៀត ជាទុក្ខ ជាអនត្តា ពិតមែន «អយោនិសោមនសិការោ» “ ការមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា។”
ហេតុការរបស់លោកទាំងមូល តែងតែកើតឡើងប្លែកៗ តាមកាលសម័យ ដែលចេះតែកើតឡើងហើយ មានការប្រែប្រួលទៅជាធម្មតា។ ហេតុការណ៍ទាំងនោះគួរឲ្យមនុស្សអ្នកមានឧបាយល្អអាចកំណត់ចំណាំទុកក្នុងចិត្តបានដោយពិត គឺថាព្រឹត្តិការណ៍ដែលកើតឡើងក្នុងលោកតែងជាទីសប្បាយរបស់មនុស្សអ្នកមានគំនិតល្អ មិនមែនជាទីសប្បាយរបស់មនុស្សល្ងង់ខ្លៅឡើយ។
ការមិនយកចិត្តទុកដាក់ មិនកំណត់ចំណាំទុកក្នុងចិត្តចំពោះហេតុការណ៍គ្រប់យ៉ាង ទាំងផ្លូវលោក ទាំងផ្លូវធម៌ ឈ្មោះថាជាចំណែកនៃសេចក្តីវិនាស ទាំងប្រយោជន៍ខ្លួន និង ប្រយោជន៍អ្នកដទៃ ដោយហេតុតែមិនអាចយកតម្រាប់តាម ឬ ចម្លងកិច្ចការនោះៗមកប្រើបាន។ ពាក្យថា “ ការមិនធ្វើទុកក្នុងចិត្ត” នេះបានដល់ការបណ្តែតបណ្តោយឲ្យធ្លោយគំនិត ក្នុងកិច្ចការសម្រាប់លោកក្តី កិច្ចការក្នុងផ្លូវបុណ្យកុសលក្តី ដូចអបាយមុខ ៤ ប្រការ ជាប្រធាននៃសេចក្តីវិនាសពិតមែន ប៉ុន្តែអ្នកល្ងង់ខ្លៅ ឬអ្នកដែលលោភចិត្តគ្របសង្កត់នោះ មិនបានធ្វើទុកក្នុងចិត្តថា អំពើនោះជាប្រធាននៃសេចក្តីវិនាសដូច្នោះឡើយ ដូចរូបមិនទៀត ជាទុក្ខ ជាអនត្តា ពិតមែន តែអ្នកដែលមិនបានសិក្សារៀនសូត្រ មិនបានធ្វើទុកក្នុងចិត្តថា “ រូបមិនទៀត ជាទុក្ខ ជាអនត្តាដូច្នោះឡើយ” ប៉ុណ្ណោះជាដើមឈ្មោះថាមិនបានធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា។ ការមិនធ្វើទុកក្នុងចិត្ត ជាចំណែកនៃសេចក្តីវិនាស ដែលផ្ទុយគ្នានឹងការធ្វើទុកក្នុងចិត្ត ជាចំណែកនៃសេចក្តីចម្រើន ដូចអធិប្បាយដោយសង្ខេបមកនេះឯង៕
ធម៌មួយគួរកំណត់ដឹងគឺៈ «ផស្សោ សាសវោ ឧបាទានិយោ» “ ផស្សៈប្រកបដោយអាសវៈជាទីតាំងនៃឧបាទាន។” ពាក្យថា “ ផស្សៈ” ប្រែថា ការប៉ះពាល់ ការជួបប្រទះ ឬថា “ ការភប់ប្រសព្វ” ។ រូប១ ចក្ខុ១ ជួបប្រទះគ្នាកើតសេចក្តីដឹងឡើង ហៅថា ចក្ខុវិញ្ញាណ គឺការដឹងតាមដំណើរនៃចក្ខុវិថី។ ចក្ខុកាលបើប៉ះប្រទះរូប អាចដឹងបានថា រូបនេះជារូបបុរស រូបស្រ្តី ល្អឬអាក្រក់។ ការដឹងដោយបានឃើញរូបដូច្នេះហៅថា វិញ្ញាណ។ រូប១ ចក្ខុ១ ចក្ខុវិញ្ញាណ១ ទាំង៣នេះមានការភប់ប្រសព្វគ្នាទើបហៅថា ផស្សៈ ។ ផស្សៈមាន ៦យ៉ាង មានចក្ខុសម្ផស្សជាដើម ជារបស់បុថុជ្ជន ជាចក្ខុប្រកបដោយធូលីគឺរាគៈ ធម៌មួយគួរកំណត់ដឹងគឺៈ «ផស្សោ សាសវោ ឧបាទានិយោ» “ ផស្សៈប្រកបដោយអាសវៈជាទីតាំងនៃឧបាទាន។”
ពាក្យថា “ ផស្សៈ” ប្រែថា ការប៉ះពាល់ ការជួបប្រទះ ឬថា “ ការភប់ប្រសព្វ” ។ រូប១ ចក្ខុ១ ជួបប្រទះគ្នាកើតសេចក្តីដឹងឡើង ហៅថា ចក្ខុវិញ្ញាណ គឺការដឹងតាមដំណើរនៃចក្ខុវិថី។ ចក្ខុកាលបើប៉ះប្រទះរូប អាចដឹងបានថា រូបនេះជារូបបុរស រូបស្រ្តី ល្អឬអាក្រក់។ ការដឹងដោយបានឃើញរូបដូច្នេះហៅថា វិញ្ញាណ។ រូប១ ចក្ខុ១ ចក្ខុវិញ្ញាណ១ ទាំង៣នេះមានការភប់ប្រសព្វគ្នាទើបហៅថា ផស្សៈ ។ ផស្សៈមាន ៦យ៉ាង មានចក្ខុសម្ផស្សជាដើម ជារបស់បុថុជ្ជន ជាចក្ខុប្រកបដោយធូលីគឺរាគៈ កាលបើឃើញរូបគួរជាទីប្រាថ្នា ជាទីពេញចិត្ត តែងកើតសេចក្តីត្រេកអរចាប់ចិត្តចំពោះរូបជាធម្មតា កាលបើសេចក្តីត្រេកអរកើតឡើង ក៏ឈ្មោះថា ផស្សៈប្រកបដោយអាសវៈ គឺកិលេសជាគ្រឿងត្រាំនៅក្នុងភព។ កាលបើផស្សៈប្រកបដោយអាសវៈ រមែងជាបច្ច័យនៃឧបាទាន គឺការប្រកាន់មាំតទៅទៀត។
ព្រះអរិយបុគ្គលថ្នាក់ខ្ពស់គឺព្រះអនាគាមិបុគ្គល និងព្រះអរហន្ត មានរូប មានចក្ខុ មានចក្ខុវិញ្ញាណប្រកបដោយផស្សៈដូចយើងដែរ ប៉ុន្តែមិនប្រកបដោយអាសវៈដូច្នោះឡើយ ព្រោះហេតុនោះ ផស្សៈទាំងឡាយមានចក្ខុសម្ផស្សជាដើមរបស់ព្រះអរិយបុគ្គល មិនជាទីតាំងនៃឧបាទាននោះបានឡើយ។
អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។ ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិនពុលគំនិតភ្លេចខ្លួនទៅក្នុងឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិនស្រវឹងទៅតាមដំណើរសេចក្តីស្រវឹង៣ប្រការគឺ ស្រវឹងថាខ្លួនមានវ័យនៅក្មេង១ ថាខ្លួនមិនមានរោគ១ ថាខ្លួនមានពូជអំបូរប្រកបដោយជីវិតរស់នៅវែង១ ។ ពាក្យថា “ធម៌ទាំងឡាយជាកុសល” បានដល់កុសលធម៌ច្រើនយ៉ាង មានបុញ្ញកិរិយាវត្ថុ១០ជាដើម។ កុសលធម៌ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបាន ក៏ដោយគុណនៃអប្បមាទធម៌ ឬថា មានអប្បមាទធម៌ជាប្រភព(ជាដែនកើត) ដូច្នេះក៏បាន ព្រោះហេតុនោះទើបលោកពោលថា “អប្បមាទធម៌ គឺសេចក្តីមិនធ្វេសប្រហែស” នេះចាត់ជាធម៌មានឧបការៈច្រើន”។ ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺជាព្រះពុទ្ធដីកាពៅបំផុតក្នុងពេលដែលព្រះពុទ្ធអង្គទ្រង់អាពាធជាទម្ងន់ទៀបបរិនិព្វាន។ អប្បមាទធម៌មានឧបការៈទាំងគតិលោក អប្បមាទោ កុសលេសុ ធម្មេសុ សេចក្តីមិនធ្វេសប្រហែសក្នុងធម៌ទាំងឡាយជាកុសល។
ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិនពុលគំនិតភ្លេចខ្លួនទៅក្នុងឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិនស្រវឹងទៅតាមដំណើរសេចក្តីស្រវឹង៣ប្រការគឺ ស្រវឹងថាខ្លួនមានវ័យនៅក្មេង១ ថាខ្លួនមិនមានរោគ១ ថាខ្លួនមានពូជអំបូរប្រកបដោយជីវិតរស់នៅវែង១ ។
ពាក្យថា “មិនធ្វេសប្រហែស” បានដល់សភាវធម៌ដែលផ្ទុយគ្នានឹងពាក្យថា “ធ្វេសប្រហែស”។ សេចក្តីមិនធ្វេសប្រហែសនោះ បានដល់ការមិនភ្លេចភ្លាំងស្មារតី គឺកិរិយាមិនស្រវឹង មិនពុលគំនិតភ្លេចខ្លួនទៅក្នុងឥដ្ឋារម្មណ៍ គឺ លាភ យស សរសើរ សុខ ឬថា មិនស្រវឹងទៅតាមដំណើរសេចក្តីស្រវឹង៣ប្រការគឺ ស្រវឹងថាខ្លួនមានវ័យនៅក្មេង១ ថាខ្លួនមិនមានរោគ១ ថាខ្លួនមានពូជអំបូរប្រកបដោយជីវិតរស់នៅវែង១ ។
ពាក្យថា “ធម៌ទាំងឡាយជាកុសល” បានដល់កុសលធម៌ច្រើនយ៉ាង មានបុញ្ញកិរិយាវត្ថុ១០ជាដើម។ កុសលធម៌ទាំងអស់ដែលកើតឡើងក្នុងសន្តានចិត្តរបស់បុរសស្រ្តីទៅបាន ក៏ដោយគុណនៃអប្បមាទធម៌ ឬថា មានអប្បមាទធម៌ជាប្រភព(ជាដែនកើត) ដូច្នេះក៏បាន ព្រោះហេតុនោះទើបលោកពោលថា “អប្បមាទធម៌ គឺសេចក្តីមិនធ្វេសប្រហែស” នេះចាត់ជាធម៌មានឧបការៈច្រើន”។
ពុទ្ធភាសិតនេះ ជាមច្ឆិមវាចា គឺជាព្រះពុទ្ធដីកាពៅបំផុតក្នុងពេលដែលព្រះពុទ្ធអង្គទ្រង់អាពាធជាទម្ងន់ទៀបបរិនិព្វាន។ អប្បមាទធម៌មានឧបការៈទាំងគតិលោក ទាំងគតិធម៌ ដូចបុគ្គលត្រូវការប្រាថ្នាទ្រព្យសម្បត្តិ យសបរិវារ ដើម្បីលើកឋានៈខ្លួនឲ្យខ្ពង់ខ្ពស់ ឃើញថាជាក់ច្បាស់ក្នុងលោកនេះទៅបាន ព្រោះអាស្រ័យអប្បមាទធម៌ទំាងអស់ ។ ចំណែកគតិធម៌ ដូចបុគ្គលអ្នកបំពេញទាន សីល ភាវនា រហូតដល់ការប្រឹងប្រែងព្យាយាមមិនបន្ធូរបន្ថយក្នុងការចម្រើនកម្មដ្ឋាន ដរាបដល់បានសម្រេចមគ្គផលក៏ព្រោះគុណនៃអប្បមាទធម៌ទាំងអស់។

Leave a comment